Blogs
ចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំទាំងអស់គ្នាដើម្បីផ្ដល់ក្ដីសង្ឃឹមនិងសង្គ្រោះជីវិត
[English Below] ចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំទាំងអស់គ្នាដើម្បីផ្ដល់ក្ដីសង្ឃឹមនិងសង្គ្រោះជីវិត Toys&Me មានសេចក្ដីសោមនស្សរីករាយក្នុងការចូលរួមសហការជាមួយ GGEAR GROUP សាលាអន្ដរជាតិហ៊្វូតព្រីន និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានកិត្តិយសជម្រាបជូនដល់ថ្នាក់ដឹកនាំ និយោជិក និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុននឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២២ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដែលមានទីតាំងនៅ Footprints International School សាខា ទួលគោក • ចុះឈ្មោះនៅក្នុងតំណភ្ជាប់នេះ៖ https://forms.gle/AcTWXp4PvWbnsLM99 • ទីតាំងផ្ដល់ឈាម៖ https://goo.gl/maps/Q61aL2sgjCeZMGrt7 • ព័ត៌មានលំអិតលេខទូរស័ព្ទ៖ 086 525 506 Join us with our blood donation to give hope and save lives! Toys&Me in collaboration with GGEAR GROUP, Footprint International School and the National Blood Transfusion Center, is pleased to inform its leaders, employees, and the public that the company will host a voluntary blood donation program on December 17th, 2022. From 9 am to 5 pm at Footprints International School ( Toul Kork Campus) • Please register through this link៖ https://forms.gle/AcTWXp4PvWbnsLM99 • Location ៖ https://goo.gl/maps/Q61aL2sgjCeZMGrt7 • For more information please contact ៖ 086 525 506 #Toysnme #ToyStore #footprintsinternationalschool #GGearGroup #bloodtransfusion
Read more
ពិធីសម្ពោធជាផ្លូវការរបស់ហាង ថយស៍&មី សម្ភារៈកម្សាន្តអប់រំកុមារ TOYS & ME សាខា បូកគោ
ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ TOYS & ME សាខា បូកគោ ដែលមានអាស័យដ្ឋាន ផ្លូវលេខ១៦A មហាវិថី មៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ ដែលមានការចូលរួមពីក្រោមអធិបិតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា ,លោកស្រី កែវ សាម៉ុល អភិបាលរង នៃគណអភិបាលខណ្ឌចំការមន, លោក ហោ វណ្ណះ ចៅសង្កាត់រង នៃសង្កាត់ទន្លេបាសាក់ និង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD ) ។ TOYS & ME សាខា បូកគោ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៍ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ។
Read more
ពិធីសម្ពោធជាផ្លូវការរបស់ហាង ថយស៍&មី សម្ភារៈកម្សាន្តអប់រំកុមារ TOYS & ME សាខា កម្ពុជាក្រោម
ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ TOYS & ME សាខា កម្ពុជាក្រោម ដែលមានអាស័យដ្ឋាន ផ្ទះលេខ 487 & 489 ផ្លូវលេខ ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD ) ។ TOYS & ME សាខា កម្ពុជាក្រោម គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៏ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ។ មិនត្រឹមតែប៉ុំណ្ណោះ រាល់ផលិតផលទាំងអស់គឺសុទ្ធតែដកស្រង់ចេញពីបទពិសោធន៏ថ្មីៗ ជាផលិតផលទំនើបៗ ម៉ូដែលថ្មីៗ និងចុងក្រោយគេបង្អស់ ដើម្បីបំពេញសេចក្តីត្រូវការរបស់មាតាបិតា កុមារាកុមារីគ្រប់រូប។ នាក្នុងឱកាសនៃពិធីសម្ពោធ TOYS & ME សាខា កម្ពុជាក្រោម. លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS & ME ក៏បានមានប្រសាសន៍ថា “ គោលដៅដ៏ចំបងរបស់ក្រុមហ៊ុន TOYS & ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេក្នុងការចែកចាយសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និង កិត្យានុភាព បូករួមជាមួយ ចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយនៃការបង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈ ការអភិវឌ្ឍន៍ផ្លូវចិត្ត នឹងផ្លូវកាយរបស់កុមារផងដែរ។ ដូចនេះដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS & ME ក៏មានកាតព្វកិច្ចក្នុងការផ្តល់អោយកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុតតាមរយៈសំសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ នឹង សុវត្តិភាព។
Read more
ក្រុមហ៊ុន ថយស៍ & មី ចូលរួមចំណែក “យុទ្ធនាការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩”
ដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះគឺជាសម្មភាពលើកទី១ នៃការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់ បុគ្គលិកជួរមុខ ៦២នាក់ និង បុគ្គលិកការិយាល័យកណ្តាល ២៧ នាក់ នាព្រឹកថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១ របស់ ក្រុមហ៊ុន ថយស៍ & មី ។ ជាលទ្ធផលសរុបនៃ ការធ្វើតេស្តរហ័ស លើកទី១នេះ គ្រប់បុគ្គលិកទាំង ៨៩នាក់ ទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវីដ-១៩ ទាំងអស់។ ចំពោះការធ្វើតេស្តរហ័សលើកទី២ នឹងប្រព្រឹត្តទៅតាមថ្ងៃដែលបានកំណត់គឺថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១។ ផ្អែកលើលទ្ធផលខាងលើនេះក្រុមហ៊ុននៅតែបន្តនូវ ការបង្ការការពារ និង ចូលរួមទប់ស្កាត់ ក៏ដូចការកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងក្រុមហ៊ុន និងសហគមន៍ផងដែរ។ គួរបញ្ជាក់ផងដែរ គិតមត្រឹមព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប= 96,935 នាក់, អ្នកជាសះស្បើយ= 92,015 នាក់ និងអ្នកស្លាប់= 1,987 នាក់ ។
Read more
អ្វីជាជំនាញ Hand Eyes Coordination សម្រាប់ការអភិវឌ្ឍសមត្ថភាពកូនតូច?
Hand Eyes Coordination គឺជាសមត្ថភាពក្នុងការធ្វើសកម្មភាពដែលតម្រូវឱ្យមានការប្រើប្រាស់ដៃ និងភ្នែករបស់យើងក្នុងពេលដំណាលគ្នា។ ហើយភ្នែកដើរតួនាទីក្នុងការប្រាប់ព័ត៍មានតាមរយៈការមើលឃើញ នឹងរំញោចដល់ខួរក្បាល ដើម្បីអោយដៃធ្វើសកម្មភាពណាមួយក្នុងពេលតែមួយ។ សារៈសំខាន់នៃជំនាញ Hand Eyes Coordination សម្រាប់កុមារ ភាពប្រសើរឡើងនៃចក្ខុវិញ្ញណ៖ កុមារប្រើប្រាស់ភ្នែករបស់ពួកគេបានល្អ និងលឿនជាមួយនឹងការកំណត់ចំណាំ ពណ៍ ទំហំ និងទ្រង់ទ្រាយតាមរយៈ Visual Tracking ការគិតបានរហ័ស៖ ជម្រុញការអភិវឌ្ឍខួរក្បាល និងសមត្ថភាពក្នុងការគិតរបស់កុមារនៅពេលដែលខួរក្បាលទទួលបានព័ត៏មានពីភ្នែក រូចធ្វើការថ្លឹងថ្លែង និងបែងចែក។ អ្នកអាចកត់សំគាល់នៅពេលអ្នកអោយកូនតូចស្វែងរកអ្វីមួយ ហើយពួកគេអាចរកឃើញវត្ថុនោះបាន ដោយអ្នកមិនចាំបាប់រៀបរាប់លម្អិត។ ហ្វឹកហាត់រាងកាយរឹងមាំ៖ ផ្តល់កុមារនូវប្រើប្រាស់សាច់ដុំតាមរយៈការចាប់កាន់ ការដំរៀប និងសកម្មភាព ដែលធ្វើការកុមារមានភាពរស់រវើកនៃចលនាសាច់ដុំ ដើម្បីទទួលបានជោគជ័យតាមរយៈការបញ្ជាពីខួរក្បាល។ សកម្មភាពជម្រុញឲ្យកុមារមានជំនាញ Hand Eyes Coordination -សកម្មភាពកំសាន្តកុមារ ការតំរៀប Block, Play-Doh, សកម្មភាពបែបសិល្បៈ -សកម្មភាពកីឡាដូចជា កីឡាបាល់ទាត់, Basketball -សកម្មភាពប្រចាំថ្ងៃដូចជាការចូលរួមធ្វើចំអិនអាហារ ឬការងារផ្ទះ ដែលកុមារអាចធ្វើបាន
Read more
គន្លឹះ៥ ជួយអ្នកបង្កើតទំនាក់ទំនងល្អ និងភាពស្និតស្នាលជាមួយកូន
ការកសាងទំនាក់ទំនងល្អនៅក្នុងគ្រួសារគឺជាទំនួលខុសត្រូវមួយសំខាន់ សម្រាប់មាតាបិតាចំពោះបុត្រធីតាក្នុងការបរិយាកាសសិទ្ធស្នាលរវាងអ្នក និងកូន ចាប់តាំងពីពួកគេនៅតូច ដើម្បីកសាងសមត្ថភាពនៃជំនាញទំនាក់ទំនង និងនិយាយស្តី ដែលផ្តល់អោយពួកគេនៃការរីកចម្រើននាពេលអនាគត។ ហើយ ៥ចំនុចខាងក្រោមនេះ នឹងជួយអ្នកបង្កើតទំនាក់ទំនង និងភាពស្និតស្នាលជាមួយកូន។
Read more