ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត​ គឺ TOYS & ME សាខា បូកគោ ដែលមានអាស័យដ្ឋាន​ ផ្លូវលេខ១៦A មហាវិថី មៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ ដែលមានការចូលរួមពីក្រោមអធិបិតីភាព  លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា ,លោកស្រី កែវ សាម៉ុល អភិបាលរង នៃគណអភិបាលខណ្ឌចំការមន, ​​​ លោក ហោ វណ្ណះ ចៅសង្កាត់រង នៃសង្កាត់ទន្លេបាសាក់ និង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD )   ។ TOYS & ME សាខា បូកគោ​ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៍ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ​។

c35f32ae20ac603e6ea70697fe7a95ef.webp

នាក្នុងឱកាសនៃពិធីសម្ពោធ TOYS & ME សាខា បូកគោនាថ្ងៃនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា បានមានប្រសាសន៍ថា “ក្នុងរយៈពេល១៥ឆ្នាំរបស់ក្រុមហ៊ុនTOYS & ME  នាងខ្ញុំបានជឿជាក់ថា ការទទួលបានភាពជោគជ័យរបស់ TOYS & ME គឺមិនមែនជាល្បែងក្មេងលេងធម្មតានោះទេ តែគឺជាប្រភេទល្បែងក្មេងលេងលក្ខណះបែបសិក្សាដែលជួយដល់ការអភិវឌ្ឍន៍រាងកាយ និង បញ្ញាហើយការទទួលបាននូវការគ្រាំទ្រពីអតិថិជនរហូតឈានទៅដល់ការបង្កើតសាខាជាបន្តបន្ទាប់នេះ ។ ក្រុមហ៊ុនTOYS & MEជាអ្នកឯកទេសផលិតសម្ភារៈផ្សេងៗនិងល្បែងលេងផ្សេងៗ បានជ្រើសរើសសម្រាប់អតិថិជនគឺបានសិក្សាយ៉ាងស៊ីជម្រូវនូវការផ្សាភ្ជាប់ល្បែងនេះទៅដល់ការជួយអភិវឌ្ឍន៍រាងកាយក៏ដូចជាខួរក្បាលរបស់កុមារ។ លោកជំទាវ គឹម សេដ្ឋានី ក៏បានមានប្រសាសន៍បន្ថែមផងទៀតថា” កុមារនៅក្នុងវ័យដំបូង ជាពិសេសសម្រាប់កុមារ ១០០០ថ្ងៃដំបូងនៃកំណើតមានន័យថាពីអាយុ ០ខែ ដល់ អាយុ៣ឆ្នាំ គឺជាកត្តាកំណត់ភាពជោគជ័យឬការបរាជ័យរបស់កុមារ។កុមារនៅក្នុងវ័យដំបូងគឺត្រូវទទួលបានការគាំពារដែលត្រឹមត្រូវ ផ្តល់អាហាររូបត្ថម្ភដោយត្រឹមត្រូវ ផ្តល់នូវសេវាសុខភាពដោយត្រឹមត្រូវ ផ្តល់នូវល្បែងសិក្សាដែលជួយអោយគាត់មានការអភិវឌ្ឍន៍រាងកាយនិងខួរក្បាល។កុមារអភិវឌ្ឍន៍បានយ៉ាងត្រឹមត្រូវទទួលបាន ( បំនិនបញ្ញា ពុទ្ធិបញ្ញា និងបំនិនសង្គម)កុមារនឹងទទួលបានការជោគជ័យនៅក្នុងសាលា និងការបញ្ចប់ការសិក្សា។ដោយសារស្ថាបនិកដែលយល់នូវការសំខាន់នៃ ផលិតផលTOYS & ME ដែលបានចូលរួមចំណែក  មិនត្រឹមតែធ្វើអាជីវកម្មចំណេញទេ ប៉ុន្តែបានចូលរួមលើកកម្ពស់គុណភាពនៃការអប់រំចំពោះកុមារតូចផងដែរ។​ កុមារមិនមែនជាទំពាងនោះទេប៉ុន្តែកុមារជាពន្លកទំពាំង”។

  • 1
  • 2
  • 3
  1. A
  2. B
  3. C

link